ចុមយក្ស អតីត​អ្នក​ចម្រៀង​ គង់​សង្វា​ដា​នី មក​លក់​បបរ?

នេះ​មិន​មែន​ជា​ឈុត​ឆាក​ដើម្បី​ថត MV​ ឲ្យ​ផលិតកម្ម​ណា​មួយ ឬ​កំពុង​សម្ដែង​លេង​ៗ​ទេ តែ​ជា​សកម្មភាព​ពិត​ៗ​របស់​អតីត​តារា​ចម្រៀង​​ផលិតកម្មSSB លោក គង់ សង្វា​ដា​នី កំពុង​រត់​តុ​ និង​លក់​បបរ​នៅ​ហាង​មាន់​ស្រែ​ 2500រៀល​ ក្បែរ​ស្តុប TK ក្នុង​ថ្ងៃ​សម្ពោធ​របស់​ហាង​មួយ​នេះ។


ម្ចាស់​បទ​ “មិន​បាន​ត្រៀម​ចិត្ត” បាន​ប្រាប់ពី​មូល​ហេតុ​ដែល​លោក​មក​លក់​បបរ​នៅ​ទី​នេះ ថា ​ព្រោះ​លោក​ក៏​ជា​ម្ចាស់​ភាគ​ហ៊ុន​ពាក់​កណ្ដាល​នៅ​ក្នុង​សាខា​ហាង​នេះ​ដែរ ម្ល៉ោះហើយ​ទើប​លោក​មក​ជួយ​លក់​និង​លើក​បបរ​ជូន​ភ្ញៀវ​នៅ​ថ្ងៃ​នេះ។ ​ក្រោយ​បញ្ចប់​អាជីព​សិល្បៈ​មក លោក​ ដា​នី​បាន​ងាក​ទៅ​បើកStudio​ថត​រូប​​ នៅ​ជាន់​ទី​១​ក្នុង​ហាង​សុ​ជាតិ​អ៊ុត​សក់​វិញ ។ តែ​ពេល​នេះ​ លោក​ឲ្យ​ដៃ​គូ​ភាគ​ហ៊ុន​ Studio ថត​រូប​ម្នាក់​ទៀត​គ្រប់​គ្រង​ផ្នែក​នោះ ហើយ​លោក​មក​មើល​ការ​ខុស​ត្រូវ​នៅ​ហាង​បបរ​មាន់​ស្រែ​នេះ​វិញ​ម្ដង​។ នៅ​ពេលមានការ សួរ​ថា តើ​លោក​នឹង​មាន​បំណង​វិល​ចូល​សិល្បៈ​ឬ​ទេ? ប្អូន​ប្រុស​ពិធីការីនី​ល្បី​អ្នក​នាង គង់ សុ​ជាតិ ឆ្លើយ​តប​ទាំង​មិន​ស្ទាក់​ស្ទើរ​ថា លោក​គ្មាន​គោល​បំណង​ឬ​ត្រលប់​ទៅ​ឡើង​ឆាក​វិញ​ទេ តែ​លោក​អាច​សហការ​ជាមួយ​ប្អូន​ៗ​ឬ​មិត្តភ័ក្ដិ​បង្កើត​ជា​បទចម្រៀង​ថ្មី​ៗ​និពន្ធ​ខ្លួន​ឯង​សម្រាប់​បង្ហោះ​ក្នុង​ Youtudeឬ​តាមInternet ប៉ុណ្ណោះ។​
Share this video :

Post a Comment

 
Copyright © 2015. CamboViews - All Rights Reserved
Contact by: mengkheang169@gmail.com Published by CamboVideo
Proudly powered by Blogger