ចម្រៀង original ៥បទ របស់ ឱក សុគន្ធកញ្ញា នឹងធ្វើឲ្យអ្នក មានអារម្មណ៍ ស្រស់ថ្លា (មានវីដេអូ)

ភ្នំពេញ៖ កញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានមិត្តៗយុវវ័យ និង មហាជនគ្រប់ ស្រទាប់វណ្ណៈ ទទួលស្គាល់ថា ជាកំពូល តារាចម្រៀង ពោរពេញដោយ ទេសកោសល្យ ទាំងផ្នែកសិល្បបុរាណ និង ចម្រៀងសម័យ ប្រចាំប្រទេសកម្ពុជា។ ជាក់ស្តែងចាប់តាំងពីនាង បានចូលច្រៀងនៅផលិតកម្ម ហង្សមាស ពីឆ្នាំ២០០៧មក មួយរយៈពេល ២ឆ្នាំចុង ក្រោយ កញ្ញា ទើបបានស្គាល់រស់ជាតិ ក្នុងការច្រៀង បទចម្រៀង ស្នាដៃថ្មី មិនចម្លង ពីគេ ដែលគ្រប់គ្នាចង់ឃើញ ព្រោះវាជា ការលើកស្ទួយ មុខមាត់ខ្មែរផ្នែកតន្ត្រី ទាំងក្នុងប្រទេស និង ក្រៅប្រទេស។ ជាការពិតបទចម្រៀងថ្មីៗ មិនចម្លងពីបរទេស របស់ សុគន្ធ កញ្ញា ហាក់ទទួលបានការចាប់ អារម្មណ៍ខ្លាំងជាង តារា ចម្រៀងដទៃទៀត។ មូលហេតុទំនងជាទេពកោសល្យ របស់កញ្ញា ផ្ទាល់ និង បទចម្រៀងទាំងអស់ ដែលត្រូវបាន សម្រិតសម្រាំង ដើម្បីដណ្តើមប្រជាប្រិយភាព ក្នុងទីផ្សារ បទចម្រៀងដែលកំពុង ប្រកួតប្រជែងខ្លាំងបំផុតនោះ។ នៅពេលនេះ សូមរីករាយជាមួយបទចម្រៀង អូរីជីណល ៥ បទរបស់កញ្ញាខាងក្រោម៖

Share this video :

Post a Comment

 
Copyright © 2015. CamboViews - All Rights Reserved
Contact by: mengkheang169@gmail.com Published by CamboVideo
Proudly powered by Blogger